khmer eng
  • ក្រុមសមាជិកព្រឺទ្ធសភាភូមិភាគទី៣ បានអញ្ជើញចុះសំណេះសំណាលជាមួយលោកលោកស្រីក្រុមប្រឹក្សាឃុំ លោកស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ចាស់ព្រឹទ្ធាចារ្យតាមភូមិ នៃឃុំផ្សារដែក នៅសាលាឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាលសរុបចំនួន ១៦នាក់
     
    ចែករំលែក ៖

    ថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩  ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩និង០០នាទីព្រឹក លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា អមដំណើរដោយលោក ស៊ឺម សុខវិបូរ ប្រធានលេខាធិការដ្ឋានសមាគមសង្គហៈមន្ត្រីរាជការនៃអ.ព.ស. លោកស្រីសៅ ម៉ារ៉ា សមាជិកាអមក្រុមសមាជិកព្រឺទ្ធសភាភូមិភាគទី៣ បានអញ្ជើញចុះសំណេះសំណាលជាមួយលោកលោកស្រីក្រុមប្រឹក្សាឃុំ លោកស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ចាស់ព្រឹទ្ធាចារ្យតាមភូមិ នៃឃុំផ្សារដែក នៅសាលាឃុំផ្សារដែក  ស្រុកពញាឮ ខេត្តកណ្តាលសរុបចំនួន ១៦នាក់  និងមានការចូលរួមពីសំណាក់លោក នុត ប៉ាត តំណាងលោក ថន សុវណ្ណាអភិបាលស្រុកពញាឮ។ ក្នុងឱកាសនោះ លោកជំទាវបាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ ជូនសមាជិកសមាជិកាអង្គប្រជុំ។ បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់លោក ញឹប ចាន់ ប្រធានក្រុមប្រឹក្សានិងជាមេឃុំផ្សារដែក លោកជំទាវប្រធានបានកោតសរសើរស្នាដៃការងាររបស់រដ្ឋបាលឃុំ ក្នុងរយៈពេល២ឆ្នាំកន្លងមក ព្រមទាំងបានលើកទឹកចិត្តលោកលោកស្រីថ្នាក់ដឹកនាំឃុំ បន្តការខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីចូលរួមរក្សាសន្តិភាពនិងអភិវឌ្ឍប្រទេសជាតិរីកចម្រើនទៅមុខ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់និងម៉ឹងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទោះបីមានជំងឺកូវីដ-១៩ក៏ដោយ។ មុននឹងបញ្ចប់លោកជំទាវប្រធានបានឧបត្ថម្ភជូនសមាជិកសមាជិកាក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍  និងស្មៀនឃុំ ដោយម្នាក់ៗទទួលបានថវិកា ២០ ០០០រៀល សារុង១ និងជូនលោកតា លោកយាយ ចាស់ព្រឹទ្ធាចារ្យតាមភូមិ ថវិកា ១០ ០០០រៀល ខោអាវ១កំប្លេ  និង ឧបត្ថម្ភថវិកា១០០ ០០០រៀលប្រើប្រាស់ក្នុងការងាររដ្ឋបាលឃុំ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ